១០) ប្រទេស ព័រទុយហ្គាល់
ព័រទុយហ្គាល់ មាននិស្សិតចំនួន ២៥% ដែលបញ្ចប់ការសិក្សា លើផ្នែក វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វករ (Engineering) និង គណិតវិទ្យា (Math) ឬហៅថា STEM ហើយមានចំនួននិស្សិតដល់ទៅ ៧២% មានសញ្ញាប័ត្របណ្ឌិត។
៩) ប្រទេស អូទ្រីស
ប្រទេស អូទ្រីស មាននិស្សិតដល់ទៅ ២៥% មានសញ្ញាប័ត្រ បណ្ឌិត ដែលក្នុងនោះចំនួន ៦,៧ ជាស្ត្រី និង ៩,១ ជាបុរស។
៨) ប្រទេស ម៉ិកស៊ីកូ
ម៉ិកស៊ីកូ មានឡើង ១% ពី ២៤% ក្នុងឆ្នាំ ២០០២ ទៅ ២៥% ក្នុងឆ្នាំ ២០១២ ទោះបីជារដ្ឋាភិបាលប្រទេសនេះបានលុបបំបាត់ចោលការយកពន្ធលើការវិនិយោគ ពាណិជ្ជកម្ម ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍ។
៧) ប្រទេស អេស្តូនី
អេស្តូនី មាននិស្សិតជាស្ត្រីបានបញ្ចប់ទៅលើមុខជំនាញ STEM រហូតដល់ទៅ ២៦% ហើយក្នុងឆ្នាំ ២០១២ ប្រទេសនេះបានកើនចំនួនដល់ទៅ ៤១%។
៦) ប្រទេស ក្រិក
ក្រិក ជាប្រទេស បានធ្លាក់ចំនួន ២% លើនិស្សិតដែលសិក្សាជំនាញ STEM ពី ២៨% ក្នុងឆ្នាំ ២០០២ មកត្រឹម ២៦% ក្នុងឆ្នាំ ២០១២។
៥) ប្រទេស បារាំង
ប្រទេស បារាំង មាននិស្សិតដែលសិក្សាស្រាវជ្រាវខាងជំនាញ STEM រហូតដល់ទៅ ២៧% ដែលភាគច្រើនជាអ្នកធ្វើការក្នុងឧស្សាហកម្ម ច្រើនជាងក្នុងរដ្ឋាភិបាល និង សាកលវិទ្យាល័យ។
៤) ប្រទេស ហ្វាំងឡង់
ប្រទេស ហ្វាំងឡង់ មាននិស្សិតដែលមានសិក្សាលើជំនាញ STEM ហើយធ្វើការស្រាវជ្រាវលើវិស័យឱសថដល់ទៅ ២៨%។
៣) ប្រទេស ស៊ុយអែត
ស៊ុយអែត មាននិស្សិតសិក្សាលើជំនាញ STEM ដល់ទៅ ២៨% ហើយភាគច្រើនពូកគេកំពុងធ្វើការលើវិស័យការសរសេរកម្មវិធី។
២) ប្រទេស អាល្លឺម៉ង់
អាល្លឺម៉ង់ ជាប្រទេសដែល មាននិស្សិតសិក្សាផ្នែក STEM រហូតដល់ទៅ ៣១% ដោយមានអ្នកបញ្ចប់ការសិក្សាជំនាញនេះដល់ទៅ ១០ ០០០ នាក់តាមពីក្រោយតែចិន និង អាមេរិកប៉ុណ្ណោះ ទោះបីជាប្រទេសទាំងពីរនេះមានប្រជាជនច្រើនក៏ដោយ។
១) ប្រទេស កូរ៉េខាងត្បូង
កូរ៉េខាងត្បូង ជាប្រទេស នៅក្នុងតំបន់អាស៊ី បានធ្លាក់ចំនួនភាគរយច្រើនជាងគេដល់ទៅ ៧% គឺពី ៣៩% ក្នុងឆ្នាំ ២០០២ មក ៣២% វិញនៃចំនួនសិស្សនិស្សិតដែលសិក្សាលើជំនាញ STEM។
តារាងប្រទេសសរ់ុបទាំង ៤០ នៅលើពិភពលោកដែលមាននិស្សិតឆ្លាតជាងគេផ្នែកវិទ្យាសាស្ត្រ