Sunday, December 13, 2015

ប្រទេស ១០ លើ​លោក​ដែល​មាន​និស្សិត​ឆ្លាត​ជាង​គេ​លើ​លោក​ខាង​ផ្នែក​វិទ្យាសាស្ត្រ






១០) ប្រទេស ព័រទុយហ្គាល់

 

ព័រទុយហ្គាល់ មាន​និស្សិត​ចំនួន ២៥% ដែល​បញ្ចប់​ការ​សិក្សា លើ​ផ្នែក វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វករ (Engineering) និង គណិតវិទ្យា (Math) ឬ​ហៅ​ថា STEM ហើយ​មាន​ចំនួន​និស្សិត​ដល់​ទៅ ៧២% មាន​សញ្ញាប័ត្រ​បណ្ឌិត​។

 

៩) ប្រទេស អូទ្រីស

 

ប្រទេស អូទ្រីស មាន​និស្សិត​ដល់​ទៅ ២៥% មាន​សញ្ញាប័ត្រ បណ្ឌិត ដែល​ក្នុង​នោះ​ចំនួន ៦,៧ ជា​ស្ត្រី និង ៩,១ ជា​បុរស​។

 

៨) ប្រទេស ម៉ិកស៊ីកូ

 

ម៉ិកស៊ីកូ មាន​ឡើង ១% ពី ២៤% ក្នុង​ឆ្នាំ ២០០២ ទៅ ២៥% ក្នុង​ឆ្នាំ ២០១២ ទោះ​បី​ជា​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​លុប​បំបាត់​ចោល​ការ​យក​ពន្ធ​លើ​ការ​វិនិយោគ ពាណិជ្ជកម្ម ក្នុង​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ។

 

៧) ប្រទេស អេស្តូនី

 

អេស្តូនី មាន​និស្សិត​ជា​ស្ត្រី​បាន​បញ្ចប់​ទៅ​លើ​មុខ​ជំនាញ STEM រហូត​ដល់​ទៅ ២៦% ហើយ​ក្នុង​ឆ្នាំ ២០១២ ប្រទេស​នេះ​បាន​កើន​ចំនួន​ដល់​ទៅ ៤១%។

 

៦) ប្រទេស ក្រិក

 

ក្រិក ជា​ប្រទេស បាន​ធ្លាក់​ចំនួន ២% លើ​និស្សិត​ដែល​សិក្សា​ជំនាញ STEM ពី ២៨% ក្នុង​ឆ្នាំ ២០០២ មក​ត្រឹម ២៦% ក្នុង​ឆ្នាំ ២០១២។

 

៥) ប្រទេស បារាំង

 

ប្រទេស បារាំង មាន​និស្សិត​ដែល​សិក្សា​ស្រាវជ្រាវ​ខាង​ជំនាញ STEM រហូត​ដល់​ទៅ ២៧% ដែល​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម ច្រើន​ជាង​ក្នុង​រដ្ឋាភិបាល និង សាកលវិទ្យាល័យ។

 

៤) ប្រទេស ហ្វាំងឡង់

 

ប្រទេស ហ្វាំងឡង់ មាន​និស្សិត​ដែល​មាន​សិក្សា​លើ​ជំនាញ STEM ហើយ​ធ្វើ​ការ​ស្រាវជ្រាវ​លើ​វិស័យ​ឱសថ​ដល់​ទៅ ២៨%។

 

៣) ប្រទេស ស៊ុយអែត

 

ស៊ុយអែត មាន​និស្សិត​សិក្សា​លើ​ជំនាញ STEM ដល់​ទៅ ២៨% ហើយ​ភាគ​ច្រើន​ពូក​គេ​កំពុង​ធ្វើ​ការ​លើ​វិស័យ​ការ​សរសេរ​កម្មវិធី។

 

២) ប្រទេស អាល្លឺម៉ង់

 

អាល្លឺម៉ង់ ជា​ប្រទេស​ដែល​ មាន​និស្សិត​សិក្សា​ផ្នែក STEM រហូត​ដល់​ទៅ ៣១% ដោយ​មាន​អ្នក​បញ្ចប់​ការ​សិក្សា​ជំនាញ​នេះ​ដល់​ទៅ ១០ ០០០ នាក់​តាម​ពី​ក្រោយ​តែ​ចិន និង អាមេរិក​ប៉ុណ្ណោះ ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​នេះ​មាន​ប្រជាជន​ច្រើន​ក៏​ដោយ។

 

១) ប្រទេស​ កូរ៉េ​ខាង​ត្បូង

 

កូរ៉េ​ខាង​ត្បូង ជា​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ី​ បាន​ធ្លាក់​ចំនួន​ភាគរយ​ច្រើន​ជាង​គេ​ដល់​ទៅ ៧% គឺ​ពី ៣៩% ក្នុង​ឆ្នាំ ២០០២ មក ៣២%​ វិញ​នៃ​ចំនួន​សិស្ស​និស្សិត​ដែល​សិក្សា​លើ​ជំនាញ STEM។

 

តារាង​ប្រទេស​សរ់ុប​ទាំង ៤០ នៅ​លើ​ពិភពលោក​ដែល​មាន​និស្សិត​ឆ្លាត​ជាង​គេ​ផ្នែក​វិទ្យាសាស្ត្រ